Microsoft នឹងវិនិយោគ ១ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ក្នុងប្រទេសម៉ាឡេស៊ី

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Microsoft Corporation នឹងវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូថ្មីជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនក្នុងស្រុក។